Google Search:

Wednesday, November 10, 2010

មូលធាតុអរិយធម៌ វប្បធម៌ខ្មែរ

វប្បធម៌ អរិយធម៌ខ្មែរនាពេលបច្ចុប្បន្ន មានមូលធាតុពីររួមគ្នា គឺមូលធាតុជាតិខ្លួនឯងផ្ទាល់ និងមូលធាតុ បរទេស ។
ក. មូលធាតុជាតិៈ គឺជាធាតុដែលខ្មែរមានតាំងពីបុរេប្រវត្តិមកម្លេះ ដូចជាទំនៀមទំលាប់ ជំនឿសាសនា របៀបរបបរស់នៅ របៀបរបបគ្រប់គ្រង ជាតិសាសន៍ជាខ្មែរ ការសិក្សារអប់រំ សិល្បៈ តន្រ្តី របាំ ចំរៀង កីឡា ល្បែងប្រជាប្រិយ ... ។
ខ. មូលធាតុបរទេសៈ
- ទទួលឥទ្ធិពលពីប្រទេសឥណ្ឌាមានៈ សាសនាព្រះពុទ្ធ សាសនាព្រហ្មណ៍ ទំនៀមទំលាប់ ជំនឿផ្សេងៗ (ការសែនប្រេន គម្ពីវេទ) ។ របបគ្រប់គ្រង សិល្បៈ អក្សរសាស្រ្ត អក្សរសិល្ប៍ ។
- ទទួលឥទ្ធិពលពីប្រទេសចិនមានៈ សំភារៈប្រើប្រាស់ ភាសា ទំានាក់ទំនងក្នុងគ្រួសារ ។
- ទទួលឥទ្ធិពលពីជ្វាៈ ផ្នែកសំណង់ស្ថាបត្យកម្ម នៅសតវត្សទី ៨ នៃគ.ស ។
- ទទួលឥទ្ធិពលពីអឺរ៉ុបៈ របៀបធ្វើបដិសណ្ឋារកិច្ច សំលៀកបំពាក់ បច្ចេកទេស សំភារៈប្រើប្រាស់ សិល្បៈ គ្រឿងអលង្កា សំអាងការ ។
ទោះបីជាវប្បធម៌ អរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយធាតុបរទេសក្តី ក៏វប្បធម៌ អរិយធម៌ខ្មែរនៅតែរក្សាលក្ខណៈជាតិបានល្អប្រពៃដែលគួរអោយមោទនភាព ៕