Google Search:

Wednesday, November 10, 2010

ល្បែងសុកកូឡាបុងបុង

ល្បែងសុកកូឡាបុងបុង ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេនិយមលែងនៅពេលទំនេរ ឬពេលមានបុណ្យទានផ្សេងៗ ។ ល្បែងនេះគេលេងគ្នាច្រើននាក់ជាការល្អ ហើយមិនរើសមាឌតូចធំឡើយ គឺសំរាប់បែងចែកគ្នាទាញយកឈ្នះចាញ់នៅពេលចេញជាលទ្ធផល ។ ន័យនេះបានសេចក្តីថាៈ ជាដំបូងមានកុមារមាឌធំៗ ២នាក់ជាអ្នកនាំអាទ៍ដោយលើកដៃជ្រោងខ្ពស់កាន់ភ្ជាប់គ្នា ហើយគេសន្មតរៀងៗខ្លួនថា អ្នកណាជាអ្នកយកឈ្មោះ សុកកូឡា និងម្នាក់ទៀតយកឈ្មោះ បុងបុង ។ អ្នកនៅសល់ទាំងប៉ុន្មាន ត្រូវឈរតោងកន្ទុយគ្នា ហើយដើររុលចូលដៃអ្នកទាំងពីរដោយស្រែកច្រៀងជាបណ្តើរៗថា «សុកកូឡាបុងបុងៗៗ» នៅពេលអ្នកទាំងពីរនេះឯកភាពទំលាក់ដៃ គេទាំងពីរត្រូវសួរថាៈសុកកូឡា បុងបុង? បានន័យថាៈ តើយកសុកកូឡា ឬយក បុងបុង? ហើយបើអ្នកដែលត្រូវគេស្ទាក់នោះស្រែកថាយក សុកកូឡា អ្នកនោះត្រូវឈរនៅខាង សុកកូឡា បើបុងបុង គឺត្រូវឈរនៅខាង បុងបុង ។ ប៉ុន្តែនៅពេលបញ្ជាក់ការស្ទាក់ ដើម្បីសួរមនុស្សបានម្នាក់ហើយ អ្នកទាំងពីរតែងខ្សឹបប្រាប់គ្នាដោយសន្មតដូរឈ្មោះ ឬមិនដូរដោយទុកដដែល ។ ការធ្វើបែបនេះគឺមិនអោយគេឯងដឹងទេ ។ គេស្ទាក់ និងសួររបៀបនេះ លុះត្រាតែអស់អ្នកតោងកន្ទុយ ។ បន្ទាប់មកគេបានប្រមូលបក្សពួករៀងៗខ្លួនដើម្បីប្រទាញយកចាញ់ឈ្នះរហូតដួលរកេតរកូត ។ សំរាប់អ្នកចាញ់គេអូសទាញយកដាក់ខាងម្ខាងទៀតបាន ។
ចាស់ៗលោកបានតំនាលថាៈ ល្បែងនេះកើតឡើងដោយសារមានមនុស្សពីរនាក់ក្តីដណ្តើមដីធ្លីគ្នា ។ ម្នាក់ៗខំប្រមែប្រមូលកៀរគរគ្នា ដើម្បីអោយបានសំលេងច្រើនតែរៀងៗខ្លួន ប៉ុន្តែនៅទីបញ្ចប់អ្នកដែល ដួលនោះ គឺអ្នកក្តី និងអ្នកតូចតាច រីឯអ្នកមានកំលាំងនៅតែឈរបានរឹងមាំ ព្រោះដូចពាក្យសុកកូឡា គឹមានន័យថា សុកកូឡា បញ្ជី ឬបងៗ ព្រោះពាក្យ បុងបុង គឺបងៗដែលមានតួនាទីធំ ៕