Google Search:

Wednesday, November 10, 2010

កត្តាដែលធ្វើអោយប្រទេសកម្ពុជាមានសក្តានុភាពក្នុងការរីកចំរើនលូតលាស់

ប្រទេសកម្ពុជាមានសក្តានុភាពក្នុងការរីកចំរើនលូតលាស់ដោយផ្អែកលើកត្តាសំខាន់ៗ ២គឺ ៖
ក. លក្ខខណ្ឌធម្មជាតិ ៖
- សណ្ឋានដីៈ មានលក្ខណៈអនុគ្រោះដល់ច្រើនដល់វិស័យកសិកម្ម ឧស្សាហកម្ម គមនាកមន៍ ។ វាលទំនាបជាដីសំបូរជិវជាតិ ដែលផ្តល់លក្ខណៈល្អប្រសើរដល់ដំណាំ ។ តំបន់ខ្ពង់រាបផ្តល់ភាពងាយស្រួលដល់ដំណាំឧស្សាហកម្ម ។ តំបន់ខ្ពស់រាប និងតំបន់ភ្នំ ជាអាងសំរាប់ស្រោចស្រពដីស្រែ និងងាយទាញយកថាមពលវារីអគ្គីសនី ។
- អាកាសធាតុៈ មានលក្ខណៈអនុគ្រោះដល់វិស័យកសិកម្ម ឧស្សាហកម្ម និងប្រព័ន្ធគមាគមន៍ ។ សភាពក្តៅ និងសើមមានលក្ខណៈអនុគ្រោះដល់ការលូតលាស់ចំពោះរុក្ខជាតិនានា «ព្រៃឈើ និងដំណាំផ្សេងៗ» ។
- ជលមាគ៌ៈ សំបូរហូរហៀរខ្វាត់ខ្វែង ជាបណ្តាញដ៏ប្រសើរសំរាប់ការបាចទឹកបញ្ជូលស្រែ ។ មានលក្ខណៈងាយស្រួលសំរាប់ការធ្វើនាវាចរណ៍ ។ មានលក្ខណៈងាយស្រួលក្នុងការទាញយកប្រភពថាមពលអគ្គីសនី ។
- ភោគទ្រព្យធម្មជាតិៈ លើដីសំបូរព្រៃឈើមានតំលៃ ផលដំណាំសំបូរបែប ។ ក្រោមដីសំបូរទៅដោយកំណប់រ៉ែដែលជំរុញការងារ និងការអភិវឌ្ឍន៍ ផ្នែករោងចក្រប្រេងកាត និងដែក
ខ. លក្ខខណ្ឌសង្គម ៖
- កត្តាមនុស្សៈ បិុនប្រសប់ មានគំនិតច្នៃប្រឌិតក្នុងការងារកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម ។ ប្រកាន់ខ្ជាប់នូវស្មារតីយកចិត្តទុកដាក់អនុវត្តរាល់កិច្ចការងារទាំងអស់ ។
- កត្តារបបគ្រប់គ្រងៈ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការពង្រីកផ្នែកអាជីវកម្ម ។ បើកទូលាយនូវការវិនិយោគទុនរបស់បរទេស ។
- មិនយកពន្ធចំពោះដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ។
- កិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យជាមួយសហគមន៍ អភិវឌ្ឍន៍ និងប្រទេសក្នុងតំបន់ ។ ផ្តល់ជំនួយបំពេញតំរូវការផ្នែកសំភារៈបរិក្ខារ ។ ផ្តល់នូវចំណេះដឹង និងវិទ្យាសាស្រ្តទំនើប ៕