Google Search:

Wednesday, November 10, 2010

រឿង ស្រីកណ្តុរល្អោចគឺកណ្តុរបំផ្លាញ

កាលពីដើម មាបុរសម្នាក់មានប្រពន្ធ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃលុះកាប់ចម្ការទៅដល់ដើម ជ្រៃនោះ មានសេចក្តីភិតភ័យ ហើយស្តេចកណ្តុរសនោះទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា «សុំអោយបុរសទុកតែដើមជ្រៃមួយនេះខ្ញុំនឹងអោយរង្វាន់ក្នុងមួយថ្ងៃដុំមាសមួយដុំ»។ បុរសនោះក៏ទុកដើមជ្រៃអោយស្តេចកណ្តុរសបានយកមាសមកប្រគល់អោយបុរសនោះតែរាល់ថ្ងៃ។ បុរសបានមាសហើយយកទៅប្រគល់អោយប្រពន្ធតែរាល់ថ្ងៃ។ ប្រពន្ធសួរថា «អ្នកបានមាសមកពីណា?» ។ ប្តីថា «នាងកុំចង់ដឹងអីចេះតែទុកទៅ»។ ប្រពន្ធថា «បើអ្នកមិនប្រាប់ខ្ញុំនឹងប្តឹងរាជការ ឬទៅទួលស្តេចថា អ្នកលួចព្រះរាជទ្រព្យ»។ បុរសនោះឮប្រពន្ធថាដូច្នេះក៏ភ័យ ហើយបានថ្លែងទៅប្រពន្ធតាមដំណើរដែលបានមាសពីស្តេចកណ្តុរសនោះ។ នាងប្រពន្ធបានដឹងដូច្នេះហើយក៏ប្រាប់ទៅប្តីវិញថា «អ្នកនេះហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះនឹងបានច្រើន ព្រោះស្តេចកណ្តុរសវាយកមាសតែពីក្នុងដើមជ្រៃនោះ»។បុរសនោះបានឮសំដីប្រពន្ធហើយក៏ជឿលុះព្រឹកទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើលពុះឃើញអ្វីបន្តិចសោះ។ ស្តេចកណ្តុរសក៏រត់ចោលដើមជ្រៃនោះទៅ។ វេលាយប់ស្តេចកណ្តុរស នាំគ្នាទៅលួចយកមាសពីផ្ទះបុរសនៅអស់មកវិញ។

ចង់សីុកុំតាមឃ្លាន