ក្នុងកាលកន្លងទៅហើយ មានមនុស្សមានពីរនាក់ជាប្តីប្រពន្ធ ថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារបានអន្ទង់ៗ មកប្រគល់អោយប្រពន្ធប្រាប់ថា«ចុរឯងយកអន្ទង់នេះទៅស្លសីុ» ។ ប្រពន្ធឆ្លើយថា «ចុះអន្លង់នេះ វែងម្លេះ បានឆ្នាំងវែងពីណានឹងស្ងោរអន្ទង់នេះបាន?» ប្តីឮហើយនឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្លេះ» ហើយប្រាប់ប្រពន្ធថា «ថាឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទៅ»។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុង។ ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រំា ហើយយកឆ្នាំងមកស្លកកូរ លុះឆ្អិន ក៏ដោះដួសរួចហៅប្រពន្ធអោយមកសីុៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង ប្តីមិន លាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ។ ឯប្រពន្ធដឹងថាប្តីចេញទៅបាត់ហើយនឹកដល់សម្លកកូរអន្លង់ដែលឆ្នាំងហើយក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិទ្ធ ខំលិទ្ធណាស់ទៅក្បាលនាងនោះចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងចេញបាន ក៏ទៅពួនក្នុងមុង។ លុះប្តីប្រឡប់មកពីភ្ជួរស្រែវិញរកប្រពន្ធមិនឃើញ ក៏ស្រែកហៅឮសូរឆ្លើយសំឡេងរាងក្រអួរៗ វល់ៗ ចំឡែកណាស់ក៏ដើររកមើលមិនឃើញ នឹកសង្ស័យណាស់ ក៏ចូលទៅបើកមុងមើលបានឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំង ទើបរកដំបងវាយ ឆ្នាំងបំបែកទៅ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ាៈ! អញពួននឹងគាត់ឯងសោះ»។ ប្តីនឹកអស់សំណើចក៏ដើរចេញទៅ៕
អន្ទង់វែងកុំបាច់រកឆ្នាំងវែង