Google Search:

Wednesday, November 10, 2010

ពិធីបុណ្យ ពិសាខបូជា

ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់នូវទំនៀមទំលាប់ប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកអោយ ហើយក្នុងនោះមានពិធីបុណ្យជាច្រើនដូចជាៈ ពិធីបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យសាសនា ។ ពិសាខបូជា ជាពិធីបុណ្យធំមួយក្នុងចំនោមពិធីបុណ្យធំៗក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ហើយដែលពុទ្ធ បរិស័ទខ្មែរតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៥ កើត ខែពិសាខ ។
ពិធីនេះគេប្រារព្ធឡើងដើម្បី ៖
- រំឭកខួបថ្ងៃដែលព្រះពុទ្ធមណគោតមទ្រង់ប្រសូត្រ គឺនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច មុនគ្រឹស្តរាជ ៦២៣ ឆ្នាំ ។
- រំឭកខួបថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង គឺថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា មុនគ្រឹស្តរាជ៥៨៨ ឆ្នាំ ។
- រំឭកខួបថ្ងៃដែលព្រះពុទ្ធចូលបរិនិញ្វានក្នុងព្រះជន្ម ៨០ព្រះវស្សា គឺព្រះអង្គចូលបរិនិញ្វាននៅថ្ងៃ អង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ មុនគ្រឹស្តរាជ ៥៤៣ ឆ្នាំ ។
អាស្រ័យដោយការប្រព្រឹត្តទោសុទ្ធតែចំលើថ្ងៃទី ១៥កើត ខែពិសាខ ដូចគ្នាៗ ទើបគេប្រសិទ្ធិនាមពិធីបុណ្យនេះថា «ពិធីបុណ្យពិសាខបូជា ឬ វិសាខបូជា» ៕