ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចាបីុមួយទៅផង វេលាថ្ងៃឡើងមើលថែទាំស្រូវ ដល់ពេលយប់ទំនេរតែងដេញចាបីុ ហើយស្រែកច្រៀងផង ។ លុះច្រៀងរាល់យប់ទៅ មានខ្មោចស្រីម្នាក់ឮ សូរចម្រៀងច្រៀងចាបីុពិរោះពេក ក៏ដើរទៅស្តាប់ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចអាប៉ាងក្រលេកទៅក្រោមផ្ទះ ឃើញខ្មោចដែលដំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរថា «អាណាអង្គុយក្រោមខ្ទមនេះ? » ។ មេខ្មោចឆ្លើយថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ?» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច» ។ អាប៉ាងសួរទៀតថា «ហងឯងឈ្មោះអីមករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី ខ្ញុំមកស្តាប់ចាបីុ» ។ អាប៉ាងថា «ឡើងមកបើមកស្តាប់ចាបីុ» ។
មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់យកគ្នាជាប្តីប្រពន្ធទៅ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អាប៉ាងថា «អញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន » ។ លុះអាប៉ាងដឹកស្រូវទៅទុកផ្ទះរួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តីក៏នាំអាប៉ាងទៅសំពះជម្រាបសួរ ពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏ ទៅជាមួយគ្នាទៅ ។ ប្រហែលជា១ ខែពួកខ្មោចទាំងប៉ុន្មានបបួលគ្នាព្រមទាំងអាប៉ាងអោយទៅរកសត្វមកធ្វើជា អាហារ ។ អាប៉ាងក៏ទៅជាមួយពួកខ្មោចនោះ លុះទៅដល់ពាក់កណ្តាលព្រៃដើមត្រថុក ដែលខ្មោចទាំងបួនសំគាល់ថា ដើមឈើទាលបានប្រទហនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវីុកនយើងដំរីធំណាស់ទៅហើយ» ។
អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើលមិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗក៏ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះចេះតែស្រែកថា «ប្រយ័ត្នដំរីមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «អាប៉ាងឃើញដំរីទេ?» អាប៉ាងស្រែកថា«មិនឃើញទេ» ។ ពួកខ្មោចក៏នាំដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើងរកសត្វមិនបានទេ » ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះសួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ ឯងចែកអោយយើងរាល់គ្នាសីុផង ?» ។ អាប៉ាងដកកង្កែបពីថ្នក់ហើយបង្ហាញទៅពួខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាត់អស់ទៅហើយមានវាចាថា «ទុកប្តីកន្តីអោយនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីដាក់ក្នុងថ្នក់វា បើដូច្នេះយើងអោយអាប៉ាងនេះនៅមិនបានទេអោយវាទៅវិញចុះ » ។ អាប៉ាងក៏រួចខ្លួនហើយត្រឡប់មកផ្ទះវិញ ។
ល្ងង់មើលតែខ្មោច