មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ
បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ
ក៏ស្រឡាញ់ចង់បាន វាគិតថា << យើងធ្វើដូចម្ដេចនឹងបានអេះ ? ។
ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ
ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ
ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។
ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ
នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា << នែអ្នក !
អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន >> ។
បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់
បររទេះមកដល់វាធ្វើជាសួរថា << នេះហៅអ្វី ? អ្នក ! ។
បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា << គេហៅរទេះ។ មែនឬអ្នក ? ។
បុរសនោះថា << មែន >>។ <<
បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ>>។បុរសនោះសួរថា <<
អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា <<
បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ <<
សុំតែប្រពន្ធអ្នក >> ។ បុរសនោះគិតថា
ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។
ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល,
កម្លោះអ្នកបររទេះប្រាប់ថា << នេះគេហៅចន្ទោល>>។
ចង្អុលសួរទៅនឹមថា << នេះគេហៅនឹម >> ។ <<
នេះគេហៅទូក >> << នេះគេហៅទ្រាយ >> <<
នេះគេហៅប្រែក >> << នេះគេហៅកង់ >> <<
នេះគេហៅខ្នងកង់ >> << នេះគេហៅត្រពង >>
ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា<< ឥឡូវ
គេមិនហៅរទេះទេ
បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ?
បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ
ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ
ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ,
កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា <<
ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ >> ។
បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង,
ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា << ថ្វីបានជាយំបង ?
>> ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា <<
បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន
យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ >> ។ បុរសនោះអរណាស់
ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ
ទៅដល់សួរចៅក្រមថា << លោកកាត់សេចក្ដីគេនោះ
តើដូចម្ដេចខ្លះ ? >>។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។
សុភាទន្សាយថា << លោកកាត់សេចក្ដី មិនទាន់អស់ទេ
បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង
>> ។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា <<
អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? >> ។
បុរសនោះឆ្លើយថា << ដាក់ប្រពន្ធ >> ។ សុភាទន្សាយ
សួរទៅកម្លោះនោះថា << ត្រង់ណាហៅប្រពន្ធ >>
បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ
ឲ្យប្រពន្ធទៅគេវិញទៅ>>។ កម្លោះនោះចាប់ត្រង់ដៃ,
សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង
សុភាទន្សាយថា << នេះគេហៅជើងទេ >> វាចាប់ត្រង់នេះ
ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន
ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ << ប្រពន្ធ >>
ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់
ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា<< រទេះ>> បើដូច្នេះ
ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ >> ។
សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។
សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា <<
បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ
>> ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់
លើកដៃសំពះសុភាទន្សាយថា << លោកបងកាត់សេចក្ដីនេះ
ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន >> ។
ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
ប្រជុំរឿងព្រេងខ្មែរភាគទី១
ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
ប្រជុំរឿងព្រេងខ្មែរភាគទី១