Google Search:

Wednesday, November 10, 2010

តើយុវជន-យុវនារីគួររៀបការនៅចន្លោះអាយុប៉ុន្មាន?

មនុស្សកើតមកហើយ នៅពេលគ្រប់វ័យតែងតែមានគូស្រករជាដរាបៈ ដូច្នេះការជ្រើសរើសគូរស្រករគួរ គប្បីជ្រើសរើសនៅចន្លោះអាយុពី១៨ ឆ្នាំទៅ ៣០ ឆ្នាំព្រោះ ៈ
- សរីរាង្គកាយមានគ្រប់លក្ខណៈ (ពេញវ័យ)
- មានសុខភាព រាងកាយ រឹងបឹុង មាំមួន
- ច្បាប់អាចអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍បាន
- មានបទពិសោធន៍សង្គមគ្រប់គ្រាន់ដូចជាៈ ចំណេះដឹងជ្រៅជ្រះបានរៀនសូត្របានច្រើន
ចំណេះដឹងផ្ទាល់ នឹងធឹង ចិត្តធ្ងន់ មានវិចារណញ្ញាណ មានមុខរបរច្បាស់លាស់ (រដ្ឋ-ឯកជន...)
បើកាលណាការរៀបអាពាហ៍ពិពាហ៍នៅក្មេងពេក នឹងទទួលនូវផលវិបាកមួយចំនួនដូចខាងក្រោមៈ
- ប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងកូន (ការថែទាំ ការបំពាក់បំប៉ន...)
- ខ្វះបទពិសោធន៍ក្នុងជីវភាពប្រចាំថ្ងៃដូចជាៈ គ្មានជំនាញ គ្មានមុខរបរ ខ្វះការអប់រំ គ្មានចំណេះវិជ្ជា ជ្រៅជ្រះ ។
- អត្តចរិតនៅក្មេងខ្ជី ឆេវឆាវ ប្រចណ្ឌខុសបែបបទ នឹងអាចឈានទៅរកការបែកបាក់ នឹងឧប្បត្តិហេតុផ្សេងៗ ។
- ខុសពីក្រមនីតិវិធីរបស់ប្រទេស ។
- ការប្រើប្រាស់អំពើហឹង្សា នឹងការរំលោភបំពានទៅលើសិទ្ធផ្សេងៗ... ៕