វប្បធម៌ សំគាល់ទៅលើការផ្សំាបណ្តុះចំណេះដឹងវិជ្ជា នឹងប្រាជ្ញាស្មារតីឲ្យមានការលូតលាស់រីកចំរើន។ មនុស្សម្នាក់ចាត់ទុកថាមានវប្បធម៌ពេញលេញត្រូវមានលក្ខណៈដូចខាងក្រោមៈ
- ចំណេះដឹង វិទ្យាសាស្រ្ត (ចំណេះវិជ្ជា និងមុខជំនាញច្បាស់លាស់) ។
- មានសីលធម៌ថ្លៃថ្លូរ ឫកពារមាយាទល្អ ប្រកបដោយគុណធម៌ ។
- មានទំនាក់ទំនងល្អ មនុស្សធម៌ សុជីវធម៌ សាមគ្គីធម៌ និងយុត្តិធម៌នៅក្នុងសង្គម។ ដូច្នេះយុវជនដែលមានវប្បធម៌នៅក្នុងខ្លួនត្រូវប្រកាន់អាកប្បកិរិយាដូចខាងក្រោមៈ
- មាតាបិតាៈ ប្រកាន់យកធម៌កតញ្ញូធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុត ។
- ចាស់ព្រឹទ្ឋាចារ្យៈ គោរពប្រតិបត្តិតាមក្បួនសុជីវធម៌ សុភាវធម៌ និងស្គាល់ចាស់ស្គាល់ទុំ ។
- ច្បាប់ៈ អនុវត្តឲ្យបានទៅតាមក្រមច្បាប់ផ្សេងៗរបស់រដ្ឋដោយយកច្បាប់ជាធំ ក្នុងជិវភាពជាក់ស្តែង ។
- រដ្ឋៈបំពេញករណីកិច្ចជូនរដ្ឋ ប្រព្រឹតិ្តខ្លួនអោយសមជាពលរដ្ឋល្អនៃអរ្យប្រទេសមួយនឹងគេ ដោយមិនបង្កការលំបាក ការខ្វះសណ្តាប់ធ្នាប់ អនាធិបតេយ្យជូនមាតុភូមិរបស់ខ្លួនឡើយ ៕