កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ
ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា "
បើងញចាក់ស្មុគបាន១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០
នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត
អញនឹងធាក់វាយវា " ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត
ក៏ងារដៃលើកទាំងចើង ធាក់ធាងត្នោត
ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត
តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ
ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។
បុរសនោះស្រែកថា " បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន
ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ
មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត
ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ
ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។
គ្រានោះមានមនុស្សទំពែក ៤ នាក់
ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា
លុះដើរទៅដល់ក្រោមដើមត្នោតនោះ
ទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រស្រែកថា "
បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ
ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤
នាក់នោះឮហើយ ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា
ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច " ។ ទំពែកទាំង ៤
ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង
ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ្រ និងទ្រមាក់ដំរីថា "
ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ! " ។
បុរសចាក់ស្មុគ្រនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីរនាក់
មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ
ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤
ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។
ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ
ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា "
បើនិយាយគិតដូចម្តេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ
ទាល់អស់ជីវិត " ។ យាយចាស់ មានចិត្តត្រេកអរ
ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ
អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច "
រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។
អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្តីគាត់ស្លាប់"
អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា
"សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្តីខ្ញុំគាត់
ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១
ទៅដុតហើយយាយចាស់ស្រែកថា " ប្តីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក
ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក
ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ
មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ
ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុះទាំងរស់ឲ្យស្លាប់ទៅ ។