កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក
បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។
ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាក
ដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់
ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ
ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។
ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះ គាត់មិនអាចត្រលប់ទៅផ្ទះដោយដៃទទេនោះបានទេ ប្រពន្ធកំនាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើយវែងៗដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងហៀបអស្ដង់គត់ទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រ ដោយទឹកមុខក្រៀមក្រោះ គាត់ខំរិះរកអុបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញកលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ គាត់ស្រែកទ្រហោយយំ.....ស្រែកយំទាស់តែលង់លក់ទៅដោយអិតដឹងខ្លួន!។
រំពេចនោះ ស្រាប់តែមានសំនើចអាថិកំបាំងមួយលាន់ខ្ទ័របន្លឺឡើង «ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក!អ្នកអែងក្រណាស់ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ»។ បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃប្រកបដោយទឹកមុខម៉ើងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំនរពោលទៅកាន់តាចាស់ថា «សូមលោកម្ចាស់ជួយខ្ញុំផង»។
អើ! ចូរអែងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថាកាលបើឯងប្រថ្នាចង់បានអ្វីហើយចូរអែងកាប់បំបែកដូងមួយនេះទៅ។ កាលបើធ្វើដូចនេះឯងនឹងបានសំរេចដូចសេចក្ដីប៉ងប្រាថ្នាមិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។ តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ។
អ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំនើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។ ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូចទិព្វទាំងបីនោះ ពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។ លឺដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖
ឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហោយយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូន គាត់យំរំអុកសុំអោយប្ដីយកកូនមកវិញ។ បុរសប្ដីទល់គំនិត ក៏កាប់ដូងទីបីបង្ហើយប្រាថ្នាសុំយកកូនមកវិញ គាត់ក៏បានសំរេចដូចសេចក្ដីប្រាថ្នា បុរសប្ដីប្រពន្ធធ្វើមុខស្ងួតដោយដូងទិព្វពុំបានជួយអ្វីជាប្រយោជន៍អោយគាត់ឡើយ។

- អែងមិនដឹងទេ?!.. ដូងនេះជាដូងទិព្វណា ឯងចង់លមើលរឺ?
- នែ! តាប៉ិក.. កុំអួតតែផ្ដាស! មើលល្បងទៅហ៎ក! ប្រាថ្នាសុំកូនបានបួនដប់អ្នកទៀតមើ!