Google Search:

Wednesday, November 10, 2010

អត្ថន័យនៃពាក្យ ចែចូវ

នៅក្នុងសង្គមខ្មែរ មុននឹងចូលដល់ពិធីស្តីដណ្តឹង ឪពុកម្តាយ ឬអាណព្យាបាលខាងកូនប្រុសត្រូវរកអ្នកដែលទុកចិត្ត ដើម្បីចូលទៅចែចូវជាមួយ និងឪពុកម្តាយខាងកូនស្រី។ អត្ថន័យនៃពាក្យចែចូវគឺៈ
- ន័យដើមៈ ពាក្យចែចូវជាពាក្យបង្កប់ន័យ គន្លាស់កាត់ ចែ ដល់ម៉ូល (គឺចូលដល់ម៉ែ) ចូវ ដល់ អូល (ចូលដល់ឪ) ។
- ន័យទូទៅៈ ឪពុកម្តាយ អ្នកអាណាព្យាបាលខាងប្រុសត្រូវរកមធ្យោបាយទាក់ទងឪពុកម្តាយ ឬអាណាព្យាបាលខាងស្រីតាមវិធីផ្សេងៗ ។ ក្នុងទំនាក់ទំនងនេះ ឪពុកម្តាយខាងប្រុសចាត់ខាងស្រីម្នាក់ដែលស្គាល់និងទុកចិត្តមិនអភ័ព្វ ដែលចាស់បុរាណហៅថា ឃ្មាល ឬមេអណ្តើត ។ អ្នកនោះទៀតសោតក៏ធ្លាប់ទាក់ទងស្និទ្ធស្នាលនឹងគ្រួសារខាងស្រីដែរ ។ ទង្វើបែបនេះគេអោយឈ្មោះថា «ពិធីចែចូវ» ៕