Google Search:

Wednesday, November 10, 2010

ចំលាក់បុរាណខ្មែរ

ចំលាក់បុរាណខ្មែរមាន ៣ ប្រភេទគឺៈ
- ចំលាក់លឹប (រាក់) ៖ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្ម លូកចូលទៅខាងក្នុងថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញខ្លាំងពីផ្ទៃមុខថ្មទេ ។
- ចំលាក់លៀន (ជ្រៅ) ៖ ក្បាច់ដែលឆ្លាក់នោះ គឺលៀនចេញខ្ពស់ផ្ទៃថ្មគឺដាប់សាច់ថ្មអោយជ្រៅ មើលទៅរូបចំលាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម ។ ក្បាច់នេះគេតែងជួបប្រទះឃើញនៅលើផ្តែរ លើសសរពេជ្ញ លើជញ្ជាំង ។
- និងចំលាក់លោត (ជារូបទំាំងមូល) ៖ គឺគេឆ្លាក់ចេញជារូបផ្សេងៗ ជួនកាលជាសត្វ ជាមនុស្ស ពុំមែននៅលើជញ្ជាំងទេ គឺនៅដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកជាប់ទៅនឹងជញ្ជាំងដោយប្រើទំរ ព្រោះខ្លាចរលំដួល ។ នៅសម័យក្រោយៗមកទៀត គេឆ្លាក់រូបបដិមាដាច់តែឯងដោយពុំចាំបាច់ប្រើជើងទំរឡើយ ៕