គំនិតទស្សនៈវិជ្ជា មានលក្ខណៈពិសេសពីរគឺ ៖
- គំនិតរិះគិតៈ ជាគំនិតដែលព្យួរទុកសិននូវការវិនិច្ឆ័យ ដើម្បីទុកពេលពិចារណា។ ជាគំនិតមួយ ដែលមិនទទួលស្គាល់ភ្លាមនូវការណ៍មួយដោយពុំបានគិតពិចារណានោះឡើយ ។
- គំនិតអធ្យាស្រ័យៈ ជាគំនិតដែលមិនចាត់ទុកថា មានតែខ្លួនឯងម្នាក់ទេដែលត្រូវ ហើយគំនិតគេឯងដទៃទៀតក៏អាចត្រូវដែរ ។ ជាគំនិតយកដែលយកការពិចារណាអោយបានល្អិតល្អន់ មកដាក់ជាបញ្ជាចំបង មុននឹងធ្វើការវាយតំលៃ ៕