Google Search:

Wednesday, November 10, 2010

កត្តាអ្វីខ្លះដែលនាំអោយបាត់់បង់ អត្តសញ្ញាណជាតិ?

ការបាត់បង់អត្តសញ្ញាណជាតិ មានន័យថាៈ បាត់លក្ខណៈសំគាល់របស់ជាតិមួយ ពោលគឺបាត់ប្រវត្តិសាស្រ្ត ទឹកដី ជាតិកំណើត ភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនារួមរស់របស់ជាតិ ។
កត្តាដែលនាំអោយបាត់បង់អត្តសញ្ញាណជាតិមានពីរគឺៈ
កត្តាខាងក្រៅ៖
- ការហូរចូលនូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ របស់បរទេស ។
- បរទេសឈ្លានពានទឹកដីដោយត្រង់ៗ ។
- បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ពួកគេតាមរយៈ គ្រប់រូបភាពនៅលើទឹកដីខ្មែរ ក្នុងបំណងបំពាក់បំប៉ននូវអត្តសញ្ញាណជាតិរបស់គេដល់ពលរដ្ឋយើង ដោយប្រើលុយជាធ្នាក់ (ម្ចាស់ឧបត្ថម្ភ) ។
កត្តាខាងក្នុង៖
- ធ្វេសប្រហែស ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅជំនាន់ក្រោយឲ្យស្គាស់ពីអត្តសញ្ញាណជាតិ ក្រោមលេសគ្មានថវិកា ខ្វះលទ្ធភាព ខ្វះសំភារៈ និងមធ្យោបាយ ។
- ពុំស្គាល់ពីអត្តសញ្ញាណជាតិ និងតំលៃរបស់វា ហើយប្រកាន់គំនិតបរទេសនិយម ភ្លេចការពិចារណា ។
- ជួនកាលដឹងហើយ ឮហើយ តែធ្វើអោយខ្លួនស្ថិតនៅក្រោមអំនាចផលប្រយោជន៍ខ្លាំងពេក «ទឹកប្រាក់» ជាធំ... ៕ ឧទាហរណ៍ ៖ ភ្លេងពិណពាទ្យនាំគ្នាហៅថា ភ្លេងសៀមដោយឥតដឹងខ្លួន ៕