Google Search:

Wednesday, November 10, 2010

ការងារកសិករ (បទពាក្យភុជង្គលីលា)

រដូវភ្លៀងធ្លាក់ហើយណា កសិករក្លៀវក្លា រួសរាន់ភ្ជួរដី ។
រាស់ពង្រាបថ្នាលឃ្មាតខ្មី ដាក់ជីប្រពៃ សាបព្រោះពូជល្អ ។
អោយកុមារថែបន្ត ស្រែកហើយត្រាច់ចរ ដេញបង្អើលចាប ។
សន្ទូងលូតលាស់ស្មើរាប បៃតងស្រស់ត្រៀប ដូចកំរាលព្រំ ។
ម៉ែមីងបងស្រីជួបជុំ ដកប្រមូលផ្តុំ ជញ្ជួនទោស្ទូង ។
អ៊ំៗថែទាំសន្ទូង ដកស្មៅដោយហ្វូង ដាក់ទឹកដាក់ជី ។
លុះដល់ស្រូវទុំសំភី ច្រូតកាត់មូលមីរ បោកបែនជញ្ជួន ។
រទេះហូរហែពពួន ហាក់ដូចជាក្បួន ដឹកទៅជង្រុក ។
ប្រមូលរៀបចំដាក់ទុក បំរុងសំរុក ចិញ្ជឹមប្រជា ។
ផលស្រូវសំបូរហូរហៀរ សេដ្ឋកិច្ចកម្ពុជា រុងរឿងស្តុកស្តម្ភ ។
យើងរួមរស់យ៉ាងមនោរម្យ បដិវត្តន៍សង្គម និយមថ្កើងថ្កាន ៕