Google Search:

Wednesday, November 10, 2010

ទស្សនៈយល់ឃើញ

អនាម័យនាំមកនូវសិរីសួស្តី
គ្មានអ្វីជាក់ស្តែងជាងការអនុវត្តន៍ឡើយ
បំណង់ចង់ចេះដឹងខ្លាំង មានតែនៅក្នុងបរិយាកាសសប្បាយរីករាយ។
សំដីទន្ទឹមនឹងការអនុវត្តន៍ជាក់ស្តែង ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តន៍ សាលាផ្សារភ្ជាប់នឹងជីវភាព។
សាមគ្គីជាកំលាំងដ៏រឹងមាំ និងជាភាពជោគជ័យ។
ការធ្វើដំណើរក៏ជាការរៀនសូត្រដែរ។
ពេលវេលាជាមាសប្រាក់។

គ្មានកំហុសណាអាម៉ាស់ និងអាប់យស
ជាងអំពើក្បត់ទេ ហើយនិងគ្មានអ្វីបាក់មុខ
ជាងអ្នកភូតកុហក ឬអ្នកប្រវ័ញ្ចន៍ដែលគេ
ចាប់បានភស្តុតាងជាក់ស្តែងនោះឡើយ។


គេអោយកិត្តិយសទៅឃ្មុំ ពីព្រោះវាធ្វើការពុំ
មែនដើម្បីតែខ្លួនវាមួយ ក៏ប៉ុន្តែគឺដើម្បីសំបុកទាំងមូល ។ សាំងហ្សង់ គ្រីសូស្តម (សុភាសិតក្រិច ស.ទី៤)


តំលៃនៃដីស្រែ អនុលោមតាមតំលៃនៃមនុស្សភ្ជួរ។


ជីវិតមនុស្ស ពុំមែនកើតមកសំរាប់រស់នោះទេ ក៏ប៉ុន្តែសំរាប់ប្រយុទ្ធយកជ័យជំនះ

គ្មានករណីកិច្ចណាឥតប្រយោជន៍ឡើយ
ហើយក៏គ្មានមនុស្សណាឥតប្រយោជន៍ដែរ
មុខការតូចតាច ក៏វាមានសារៈសំខាន់ដូចមុខការធំដែរ។