កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច
នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង
ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបាន។
អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។
អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។
អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា "អ្នកអើយ
ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់"។
អាខិលឆ្លើយថា "ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ
ព្រមដូរទេ?"។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា "ដូរក៏ដូរ "
។អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា "ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង
បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ
ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ
បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ" ។
អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា "ផ្អកខ្ញុំក៏នឹងដែរ
ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង
ក្រែងវាស្អុយក្មសស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញ
ជីដូនជីតាបានតែខ្វាស៊ីឆៅ" ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន
ហើយតឿនប្រពន្ធថា "ដណ្តាំបាយទៅអញ បានផ្អក " ប្រពន្ធថា "បានផ្អកពីណា?"។
អាខិលថា "ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់"។ ប្រពន្ធ ក៏ពេញចិត្តនឹកថា
"ប្តីចេះធ្វើកាំបិតដូរផ្អក" ស្ទុះភែ្លតទៅលាងចានដួសបាយ
ហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយកកាំបិតគាស់អាចម៏ល័ក្ខនោះ
បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅក្នុង
ដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា "យើ
ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់
ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?" ។ ប្តីថា "ក្រែងត្រីពោ"
ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វក
ដឹងជាក់ជាអាចម៏មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។
និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា
"អាចម៏មួយពាងដូរបានដាវ1ដែរ " ទទួលខឹងនឹង ឆែ្កវាច្រាសស្លឹកគ្រៃ
កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់
ក៏ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវនេះ ខ្លីកំប៊ិច
គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើចទាំងពីនាក់ សើចហើយប្រាប់ប្រពន្ធថា
"ប្រាជ្ញអានេះ ស្មើនឹងអញៗ ទៅបបួលវាធ្វើសំឡាញ់
គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ"។ លុះទៅប្រទះនឹងអាខិល ដើរពីនាយ
សើចពព្រាយនិយាយសួរថា "ឯងទៅណា? "។ អាខិលឆ្លើយថា "អញមកសុំឯងធ្វើសំឡាញ់"។
អាមួយក៏ថា "អញមក សុំឯងធ្វើក្លើដែរ"
ហើយក៏សុខចិត្តដើរពីនាក់ទៅដល់ផ្ទះមហាសេដ្ធីម្នាក់ចាស់ជរាឈឺស្លាប់
គេដាក់ក្នុងក្តារមឈូស បំរុង បូជាថៃ្ងសែ្អក
ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា
វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា "អ្នកណា ស្លាប់បានជាគេយំ?"
គេប្រាប់ថា "មហាសេដ្ធីស្លាប់"។ អាទាំងពីនាក់គិតគ្នាថា
"ឯងត្រូវកែ្លងសំបុត្រ1ច្បាប់ ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់
អញបន្លំលបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីតនឹងអ្នកឯង"។
អាមួយក៏ទៅបន្លំដេកដូចគំនិត។ អ្នកនៅជិតមិនបានឃើញមិនបានដឹង
ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៍
កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ
កែ្លងកាន់ដើរទៅសំដែងសូត្រឲ្យ គេស្តាប់ថា សំបុត្រពីមហាសេដ្ធីមកប្រាប់ថា
"ចៅខូចកំសត់តាំងពីតូចជាកូនធម៍ ឥឡូវអាពុកជរាហើយ កូនអើយចូរ!
ទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ"។ កូនចៅប្រុសស្រីគេមិនសុខចិត្ត
ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខា សេដ្ធី ។ អាខូចឆ្លើយថា
"ខ្ញុំសូមសន្យានឹងអស់កូនចៅ អញ្ចើញទៅហៅ ទៅសួរលោកចុះ បើលោកស្តីនោះ
ខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំកែ្លងបព្ឆោតទេ"។
កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយថា "អើ!"។ កូន សួរថា
"ឪពុកបានឲ្យកូនធម៌មកយករបស់មែនឬ?" អាខិលឆ្លើយថា "អើ!
កូនអញឈ្មោះអាខូចវាមកហើយឬ?"។ កូនឆ្លើយថា "ទានប្រុស ! មកហើយ "។ អាខិលថា "អើ!
មើលយករទេះមួយធំ ក្របីមួយនឹម ទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ
វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកចុះ"។
កូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូច
ក៏ខឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅអស្ចារ្យ ឥឡូវនឹងបើក្តារឲ្យ ច្បាស់
ចាស់ៗហាមប្រាមថា "មើលមុខខ្មោចមិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់
យកសំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ
អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ ផ្លុកទៅឲ្យអាខូចអាខិល
បង្វិលរទេះយ៉ាងធំជជែកយំទឹកភែ្នកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក
ក្របី១នឹមទឹមរទេះប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ
អ្នកទាំងអស់ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។
អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា
"យើងបានទ្រព្យរបស់តែទាស់ឃ្លានបាយ បើឈប់ដណ្តាំបាយនៅរៀងអាយ ក្រែងមិនស្ងាត់
ខ្លាចចោរតាមមកប្លន់យកទ្រព្យ១រទេះ
បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង"។ អាមួយព្រម ហើយ
អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ
នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង។
ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់
នឹងយកទ្រព្យតែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ
សុំមួយចានផ្ញើរសំឡាញ់ គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។
អានោះក៏លាគេដើរចេញមក
ហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ
ប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។
ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ
រតេករតាកទៅជ្រកក្នុងទឹកត្រពាំងដាច់ខែ្សទាមដេកត្រាំទឹកនៅទីនោះទៅ។
ដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ
នឹកម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេ ដូចេ្នះ
បើលៃលកយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ
ចងក្របីជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា
"បើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួន បើនិយាយ
អ្វីមិនចេះលាក់
នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៏ដើម្បីឲ្យសុខខ្លួន"។
គិតហើយទៅដល់ផ្ទះក៏ កុហកប្រាប់ប្រពន្ធថា "អញជុះអាចម៏មិញៗ
មានសត្វកែ្អកមួយហើរចេញពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង
កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវាបែកការណ៏អាក្រក់ណាស់
កើតមានជំនុំជម្រះសួរទៅសួរមក ហើយ
គ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាង ឬយកទៅដាក់គុក"។
ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា "មានកែ្អកពីហើរចេញពីក្តិតប្តីអញ
តែឯងកុំមាត់ "មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា កែ្អក៥ប្រាប់លើសៗតគ្នា
ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ
ទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះ
បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់ត្រាស់សួរថា "មែនឬមិនមែន"។
បុរសក្រាបទូលថា " ទួលព្រះបង្គំ
កុហកប្រពន្ធចង់ដឹងចិត្តព្រោះដ្បិតឃើញទ្រព្យច្រើន"។
បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម
រទេះយកទៅថ្វាយសេ្តចៗសេ្តចទ្រង់ព្រះរាជទាន
ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។