Google Search:

Saturday, April 27, 2013

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា

កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថៃ្ងមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថៃ្ងរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជ្រៅជាកនែ្លងដាក់អន្ទាក់ អ្នកមួយថា «ខ្ញុំនឹងដាក់នៅលើគល់ឈើនេះដ្បិតឈើនេះមានផែ្លយប់ៗសត្វចំណាំតែមកស៊ីផែ្លឈើនេះ»។ អ្នកមួយឆ្លើយថា «ខ្ញុំក៏ចង់ដាក់នៅកនែ្លងនឹងដែរ ប៉ុនែ្តឥទ្បូវនេះបើអ្នកដាក់នៅលើគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង»។ និយាយគ្នាហើយម្នាក់ដាក់ នៅគល់ឈើ ម្នាក់ឡើងដាក់នៅចុងឈើ ហើយស្រេចវិលមកផ្ទះវិញរៀងខ្លួន។
ឯអ្នកដាក់អន្ទាក់ដាក់នៅចុងឈើនោះ លុះមកដល់ផ្ទះហើយគិតគ្នាពីរនាក់ប្រពន្ធប្តីថា «តាំងពីដូនតាមក មិនដែលព$អ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដីទេ។ ឥទ្បូវនេះអញដាក់អន្ទាក់ នៅលើចុងឈើតើធ្វើមេចនឺងបានសត្វ? ដូចេ្នះអញត្រូវរភ្ញាក់ពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឺងអន្ទាក់អញឯចុងឈើ។ ដល់ព្រឹកអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក។ បើវាមិនសុខចិត្តដូចមេ្តចៗមុខជាកើតកី្តដល់សុភាសេកមិនខាន។ សុភាសេកមុខជាកាត់ក្តីឲ្យវាចាញ់អញជាប្រាកដ។ ប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវភ្ញាក់ពីដេកលុបមុខស៊ីស្លាហើយ ចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅលើដីជាប់ក្តាន់មួយ ក៏ដោះ ឡើងយកទៅចងនឺងអន្ទាក់របស់ខ្លួន រួចតំឡើងងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដីក៏ស្រែកហៅឲ្យទៅមើលអន្ទាក់ អ្នកមួយឆ្លើយ «កុំរលេះរលាំងថ្វី អន្ទាក់ខ្ញុំៗមិនសង្ឈឹមទេ ដ្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា។ បើបានចែកគ្នាស៊ីផង»។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ​ដ្បិតដឺងការណ៏។ អ្នកទាំងពីរនិយាយហើយ ចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅលើដី ឃើញជាប់តែនៅលើចុងឈើវិញ។ ចៅដែលជាម្ចាស់អន្ទាក់នៅលើចុងឈើថា« ន! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ ឲ្យដាក់នៅចុង ឥទ្បូវមើលរបស់អ្នកណាជាប់ទេ?» ហើយឡើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នា ទៅផ្ទះដោយខ្លួនទៅ។ ឯចៅដែលបានក្តាន់ក៏ប្រញាប់យកមកជូនសុភាសេក ហើយជំរាបថា »ខ្ញុំហើយនឹង ចៅមួយនោះទៅដាក់អន្ទាក់ផងគ្នា។ ខ្ញុំដាក់នៅឯចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ។ ខ្ញុំនេះជាមនុស្ស វៀចក្តីគង់តែមកដល់លោក។ ដូចេ្នះតាមតែលោកមេត្តារកសេចក្តីយាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថៃ្ងមុខ»។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា «ឯងទៅរកស្លាម្លូមកឲ្យឆាប់ ឲ្យទាន់ព្រឹកនេះ បើវាមកប្តឹងអញៗបង្គាប់វាអព្ចឹាងដែរ។ បើវាមកមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយ។ ឯងប្រញាប់ទៅចុះ»។
ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដង្អើមតូច ដង្អើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹង សុភាសេក ៗក៏បង្គាប់សេចក្តីដូចចៅមុន។ លុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅឯចុង​ឈើ ក៏យកឥវ៉ាន់ទៅដល់មុន ឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ក៏ដើរទៅរកទិញឥវ៉ាន់ពុំបានទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើញគេចាប់ទោស​ផងក៏រត់ពី​ភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយ ៗសួរថា «មានដំណើរអីបានជារត់ដូចេ្នះ? ឈប់សិន» ។ ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយ​និងអ្នកមួយទៅដាក់​អន្ទាក់ផងគ្នា។ ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកឡើងទៅ ពុំឃើញនៅដីជាប់សត្វ ឃើញអន្ទាក់ចុងឈើជាប់ក្តាន់មួយ។ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេក។ សុភាសេកគេថា «អ្នកណាដើរទៅរកឥវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះ»។ ហេតុនេះបានជាខ្ញុំភ័យឥទ្បូវគេ ទៅដល់មុនហើយដូចេ្នះតាមតែលោកអាណិតផង។ សុភាទន្សាយឆ្លើយថា «ណ្អើយ! កុំភ័យចាំថៃ្ងរសៀលនាំទៅ» ។ ចៅនោះក៏អរ។ លុះថៃ្ងរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែក សួរមកថា «ដូចមេ្តចក៏យូរមេ្លះ? សេចក្តីចាញ់គេហើយ»។ សុភាទន្សាយឆ្លើយថា «យើងបានជាយូរ នេះពីព្រោះអាល័យតែចាំមើលត្រីក្រាញហើរឡើងស៊ីស្លឹកអំពិល»។ សុភាសេកសួថា «ពីជីដូនជីតា មកគ្មាននណារដែលឃើញដែលលឺថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ»។ សុភាទន្សាយឆ្លើយថា «ពីជីដូន ជីតា ពីម៉ែឪបង្កើតមក នរណាដែលឃើញដែលលឺថា អន្ទាក់នៅដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!» ខណៈនោះសុភាសេកនៅស្ងៀមពុំហ៊ានស្តីតបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីអោយចៅដែលដាក់អន្ទាក់នៅដីឈ្នះ។ ឯសុភាសេកដែលអង្គុយធើ្វសុភានោះក៏ខ្មាស់គេដោយសារ​ ខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទុបទៅនឹងជព្ចាំងដូច ឆ្មារលបកណ្តុរ។