មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ
មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា
<< ពេលនេះ មានលាភបានដង្កូវស៊ី >> ក៏ហើរទៅជិតដង្កូវ ។
ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា <<ខ្លួនអាក្អែកនេះ
ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ >> ។ ដង្កូវសួរក្អែកថា
<< មករកអ្វី ? >> ។ ក្អែកប្រាប់ទៅដង្កូវវិញថា <<
អញមកស៊ីដង្កូវឯង >> ។ ដង្កូវថា << លុះតែក្អែកឯង
រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ
ស៊ីអញមិនបានទេ >> ។ ក្អែកសួរថា <<
ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ >> ។
ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ :
តូចមែនពិត ដូចពេជ្រពណ្ណរាយ
- ដូចម្ដេច ដែលគេហៅថា ផ្អែមជាងគេបំផុត ?
- ដូចម្ដេច ដែលគេហៅថា ជូរចត់ជាងគេបំផុត ?
- ដូចម្ដេច ដែលគេហៅថា ស្អុយជាងគេបំផុត ?
- ដូចម្ដេច ដែលគេហៅថា ក្រអូបជាងគេបំផុត ?
- ដែលគេហៅថាផ្ងែមនោះ គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង ។
- ដែលគេហៅថាជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ, អម្ពិល, ម្ជូរសណ្ដាន់, ម្ជូរក្រសាំង, និងទឹកខ្មេះ ។
- ដែលគេហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគម្រង់ខ្មោចសត្វទាំងពួង ។
- ដែលគេហៅថា ក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់ ។
- ដែលគេហៅថា ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា ដោយពាក្យពិរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា ផ្អែមជាទីបំផុត ។
- ដែលគេហៅថា ជូរចត់នោះ មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាទ ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក, នេះហើយហៅថា << ជូរចត់លើសជូរចត់អ្វីទាំងពួង ។
- ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ឬស្អុយគម្រង់នោះទេ គឺស្អុយកេរ្ត៍ ស្អុយឈ្មោះ ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា << ស្អុយច្រាសខ្យល់>>។
- ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា ឬទឹកអប់នោះទេ គឺក្រអូបកេរ្ត៍ឈ្មោះ ដែលប្រតិបត្តិល្អ, នេះហើយហៅថា << ក្រអូបជាងគ្រឿងក្រអូបទាំងពួង >>។