កាលពីព្រេងនាយ មានសេដ្ឋីប្តីប្រពន្ធ មានកូនក្រមុំមួយនាក់
រូមឆោមល្អណាស់ ។ ពួកកម្លោះៗជាច្រើន ស្ម័គ្រចិត្តស្រឡាញ់
បានប្រាប់មាតាបិតាឲ្យចូលទៅដណ្តឹកកូនក្រមុំមហាសេដ្ឋីៗនោះ
ក៏ព្រមឲ្យ ឥតប្រកែក តែមានធ្វើខសន្យាថា «បើកម្លោះឈ្មោះណាចង់បាន
ត្រូវសង់ផ្ទះ ៥ ល្វែងតែមួយថ្ងៃឲ្យហើយ, បើធ្វើមិនហើយ
សេដ្ឋីនោះផ្តាច់មិនឲ្យកូនក្រមុំទេ» ។ កម្លោះដទៃៗ ប៉ុន្មានៗ
ខូចខាតជមនួនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ
សេដ្ឋិក៏ផ្តាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកម្លោះម្នាក់
ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក»
ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទីឈើ
លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច
រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត ហើយប្រាប់មាតាបិតា
ឲ្យទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ
មើលឈើ បានច្រើនតុ ហើយពឹងញាតិសន្តាន ឲ្យជួយកាន់ជំនួននោះ
ទៅដល់ផ្តះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ
មកសូមដណ្តឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកម្លោះខ្ញុំបាទ,
នាងខ្ញុំ ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទៅស
សូមឲ្យបានជាសាច់សន្តាន ស្ពានមេត្រីរៀងទៅ» ។
សេដ្ឋីទាំងប្តីប្រពន្ធស្តាប់ហើយឆ្លើយថា
«យើងឥតប្រកែកថាអ្វីទេអ្នក! តែថា ថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ ៥
ល្វែងឲ្យហើយស្រេច ទើបបើធ្វើមិនហើយយើងនិងផ្តាច់
មិនឲ្យកូនក្រមុំទេ» ។ មាតាបិតាចៅផ្កាប់ត្រឡោកឮហើយ ជម្រាបថា
«បើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេ
សូមលោកសេដ្ឋីផ្តាច់កូនក្រមុំលោកចុះ ជំនួនប៉ុន្មានតុនេះ
ខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់
ឥតគិតយកថ្លៃពីលោកឡើយ» ហើយជូនជំនួនទាំងអស់ទៅសេដ្ឋីៗ
ក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេទុកពេញមួយល្វែងផ្ទះ ហើយយកសំបកតុ ថាស
មកឲ្យវិញ ។ មាតាបិតាចៅផ្កាប់ត្រឡោក ទទួលតុថាសគ្រប់ចំនួនហើយ
ក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញ ។ ក្រោយនោះ
មហាសេដ្ឋីនិងភរិយា នាំគ្នាទៅមើលជំនួននៅលើផ្ទះ
ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ ពីប្រទេសឆ្ងាយខ្លះ
នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនួននេះ
យើងមុខជាបានស៊ីទទេទៀតហើយ» ។ ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក
ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឲ្យហើយ» តែគេថា
«ឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះ ឲ្យហើយស្រេច» ។
ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ
មានចិត្តត្រេកអរណាស់ ជម្រាបមាតាបិតាថា
«លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត
ដែលកូនគិតទុកពីថ្ងៃមុខ» ហើយចៅផ្កាប់ត្រឡោក
ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើន
ឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយ ។
បងប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ
ស្លៀកពាក់តែងខ្លួនស្អាតបាត ពឹងកម្លោះផងគ្នា
ឲ្យជូនទៅផ្ទះសេដ្ឋីនោះ លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា
«ចៅឯងមកមានការអ្វី? » ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថា
«ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូន
ឲ្យមកសូមក្រាបប្រណីប័ត្តលោកឪពុកអ្នកម្តាយ
សូមទានប្រាប់ទីកន្លែងត្រង់ណា ឲ្យទានខ្ញុំបាទនឹងសង់ផ្ទះ
ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយ ជូនលោកឪពុកលោកម្តាយ
ក្នុងវេលាថ្ងៃស្អែកនេះ » ។ សេដ្ឋីទាំងប្តីប្រពន្ធ
គន់មើលរូបឫកពាចៅផ្កាប់ក្រឡោក នឹកសសើរក្នុងចិត្តថា
«កូនប្រសារអញគ្រាន់បើដែរ តែមុខជាខូតខាតជំនួនដូចអ្នកមុនៗ
ទៀតហើយ» ហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើង ឆ្ងាយពីផ្ទះធំ
ចំនួន ៥ ព្យាម ។ ចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ
ក៏ប្រាបសំពោះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ
លុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះ ដែលធ្ងន់ៗ
ផ្ទុករទេះស្រេចពីយប់ របស់ណាល្មលីសែង
ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។ លុះព្រឹកឡើង
ខ្លះដឹកនឹងរទេះ ខ្លះលីសែង ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី
ខ្លះជីករណ្តៅសសរ តាមខ្នាត់ទំហំផ្ទះ ៥ ល្វែង
ខំធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគ បាយ
បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ
រួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពេះជូនផ្ទះមហាសេដ្ឋីជាមាតា
បិតាក្មេក ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។ លុះដល់ថ្ងៃខែ
បានឫក្សល្អ មាតាបិតាទាំងពីរខាង ក៏រៀបវិវាហមង្គលការកូនរួចស្រេច ។
ឯចៅផ្កាប់ត្រឡោក លាក់តែត្រឡោកនោះ មិនឲ្យនរណាឃើញសោះ
ដល់ពេលយប់រៀបផ្សំដំណេករួចហើយ ក៏ដេកក្នុងផ្ទះជាមួយគ្នា ។
ចៅផ្កាប់ត្រឡោក យកត្រឡោកនោះ
ទៅផ្កាប់គ្របពីលើស្វាស២រួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យ
ត្រឡោកធ្លាក់បាន ហើយដេកឃ្លាតពីភរិយា
ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ
ប្រើឧបាយយ៉ាងនេះ អត់ធន់បាន ៣ យប់ ។ យប់ក្រោយទៀតនាងភរិយានោះ
រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្តីអញនេះ
ដេកជាមួយគ្នាយូរយប់ហើយ គាត់ធ្វើព្រងើយកន្តើយ
ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ទើយរក្ស័យលិង្គ?»
គិតក្នុងចិត្តដូច្នោះហើយ
ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឲ្យច្បាស់ ។
ចៅផ្កាប់ត្រឡោកដេកពុំលក់ទេ តែធ្វើជាស្រមុកខុលៗ ។ នាងប្រពន្ធនោះ
លូកដៃស្ទាបត្រង់ស្វាសនោះ ពានទៅលើត្រឡោកផ្កាប់រលីងណិល
ដកដៃមកវិញគិតថា«ប្តីអញនេះ នឹងថា ខ្ទើយឫក្ស័យលិង្គក៏មិនមែន
សណ្ឋានហាក់ដូចជាភេទស្រីតែ ពោះគ្មានប្រឡាយ មុខគួរឲ្យឆ្ងល់ណាស់!»
។ លុះព្រឹកឡើង ខ្សឹបប្រាប់ម្តាយ តាមដំណើរ
ដែលលបស្ទាបប្តីសព្វគ្រប់ ។ ម្តាយឮហើយ ដកដង្ហើមធំថា «ឱកូនងញអើយ!
បានប្តីអ្វីក៏មិនដូចបុរសទាំងពួង
ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា
«បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ
ហេតុម្តេចក៏ស្រឡាញ់កូនអញម្ល៉េះ?» គិតហើយ
ក៏ប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។
សេដ្ឋីស្តាប់ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង»
ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថា «កូនប្រសាយើងនេះ
វាគ្រាន់បើដែរ ណ្ហើយគេហ៍អើយ! អាណិតវា
ឲ្យប្រាក់ភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា
ហើយប្រាប់វា ឲ្យទៅនៅម៉ែឪវាវិញចុះ»
គិតព្រមគ្នាហើយហៅកូនប្រសាថា «ជីឯងមកនេះ» ។
ចៅផ្កាប់ត្រឡោកឮសេដ្ឋីឪពុកក្មេកហៅខ្លួនហើយ
ក៏ទៅអង្គុយជិតសំពះសេដ្ឋីៗ ប្រាប់ថា «ឯង
ហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណ្ហើយចុះ
អញឲ្យប្រាក់មួយពាន់ប្រាំរយណែន ឯងយកទៅផ្ទះឪពុកម្តាយឯងវិញចុះ»
រួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួន។
ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក!
ខ្ញុំបាទសុំហិបធំ១ ដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផង» ។
សេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់
ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះ
ហើយជូនប្រាក់មួយពាន់ប្រាំរយណែននៅក្នុងហិបទៅមាតាបិតា
ជម្រាប់រឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ
ចៅផ្កាប់ត្រឡោក ធ្វើឫកកិរិយាសញ្ជប់សញ្ជឹង
ហាក់ដូចជារឭកអាល័យសេដ្ឋីនិងភរិយានោះពន់ពេក ។
សេដ្ឋីឃើញហើយសួរថា «ឯង! អញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ
ហេតុម្តេចក៏មិនទៅ?» ។ ចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា
«ខ្ញុំបាទរឭកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់
សុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូម
ប្រណិប័តលាទៅផ្ទះវិញ» ។ សេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា
«យើងឲ្យវាដេកមួយយប់ទៀត ចុះវាមិនទាន់ជាអ្វីទេ
ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។ លុះពេលយប់បរិភោគបាយរួច
ចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា ត្រឡោកនៅផ្កាប់ដដែល,
ដល់យប់ចៅនាងភរិយាគិតថា «យប់ស្អែកនេះ
ប្តីអញទៅនៅផ្ទះគាត់វិញហើយ, អញចង់ស្ទាបសង្កេតឲ្យច្បាស់» ។
ឯចៅផ្កាប់ត្រឡោកដេកផ្ងារដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង
ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ
ធ្លាក់ឮសូរតែខ្វស់ ។ ចៅផ្កាប់ត្រឡោកងាកផាំង
ចូលទៅរួមរសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។
លុះព្រឹកឡើង
នាងនោះនិយាយជម្រាបម្តាយ«ម៉ែអើយ!បើប្តីខ្ញុំលាទៅផ្ទះវិញ
សូមម៉ែអាណិតកូន ឃាត់កុំឲ្យគាត់ទៅ» ។ មាតាសង្ស័យណាស់សួរកូនៗ
និយាយខ្សឹមជម្រាបមាតាថា«ម៉ែ!
ប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ទើយទេ» ។
ម្តាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថា
«កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។
សេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់ ក៏តបថា «កាលមុន
ឯងនិយាយប្រាប់អញៗ ក៏ជឿថាពិតមែន
អញបានសងថ្លៃភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពានប្រាំរយណែន
ឲ្យទៅវា ឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួង
ណ្ហើយចុះគេហ៍អើយ! បើត្រូវចិត្តគ្នាវាហើយ ប្រាក់ដែលយើង
ឲ្យកូនប្រសានោះ ដូចជាឲ្យទៅកូនយើងទេ ប្តីប្រពន្ធវាមាន
ក្រជាជាមួយគ្នាចុះ«ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀង
ទៅ ។ លុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរា ទទួលមរណភាពទៅវេលាណា
ស្តេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស តាំងចៅផ្កាប់ត្រឡោក
និងភរិយាឲ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត។
ត្រឡាចម្តេចមានបណ្តូល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា