កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា
ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត
រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ
លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។
ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់
លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ
ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូងាក់នអនព្រះទ័យឡើយ ។
នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សេក ក៏ចូលទៅវន្ទាសាគ្រូសឹក ។
គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្ូផ្តាំបុរសបង
ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។
ឯបុរសប្អូន គ្រូពុំបានផ្តាំអ្វើឡើយត្បិតគ្រូមើលឲ្យឃើញថា
បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា
«ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក,
ចូលដំណេកកុំនិយាយនឹងប្រពន្ធ, បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន
ស្មើបានននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។
បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។
បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ ក៏បានជាចៅសួធំមែន
។ បុរសប្អូនមិនដឹងរកស៊ីអ្វី ទៅនៅនឹងបងប្អូនញាតិសន្តាន
គេក៏អាណិតដណ្តឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅ ។
បុរសនោះភ្លេចពាក្យគ្រូផ្តាំ ក៏នៅរកស៊ីនឹងប្រពន្ធ
ជូនមានស៊ីជួនអត់ បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក
សំពត់ស្លៀកក៏គ្មាន មានតែខោកញ្ចាស់ពាក់កណ្តាលភ្លៅមួយ
ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក
ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។
ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា
«អ្នកនាយសំពៅអើយ! អ្នកដែលបានប្រតះខ្មែរម្នាក់ដែរឬទេ ?
គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា
«ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាថៅសួមានងារធំក្នុងស្រុកចិន
គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា
«អ្នកនាយសំពៅអញ្ចើញទៅវិញថ្ងៃណា?»នាយសំពៅថា
«៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ » ។ បុរសនិយាយនឹងនាយសំពៅថា
«អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិត
ឲ្យខ្ញុំសូមដោយសារទៅផង» ។ នាយសំពៅព្រមឲ្យទៅ ។ បុរសនោះ
ក៏លានាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា
«នាងអើយ!យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអ្
ដែលទៅនៅស្រុកចិនគេមាន
គេបានជាដៅសួធមក្នុងស្រុកចិនឥឡូវបងចង់ទៅសួរ
ក្រែងបងគេឃើញឯងក្រ គេអាណិតឲ្យប្រាក់កាសចាយ
សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្តីថាដូច្នោះ សួរថា
«ចុះអ្នកទៅជាមួយអ្នកណា? » ។ បុរសជាប្តីប្រាប់ថា
បងសុំដោយសារសំពៅគេ គេព្រមឲ្យទៅ ៣ ថ្ងៃទៀត គេចេញសំពៅហើយ» ។
ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ» ។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។
នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ
បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។
នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត
ឲ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ
កាលក្រោយបុរសជាប្តីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់ ។
ថ្ងៃឲ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ
លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា« វិលទៅស្រុកខ្មែរវិញថ្ងៃណា
ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។
បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង
ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។
អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។
អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។
បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ
ជាបងខ្ញុំបង្កើត» ។ មនុស្សចាំទ្វារ មើលតៅបុរសនោះ រូបអាក្រក់
ស្លៀកខោពាក់កណ្តាលភ្លៅ សំពត់គ្មានដណ្តប់ លេចមុខចេញក្រោយ
មិនសមប្អូនលោកចៅសួខ្លួនសោះ។ង្នកចាំទ្វារមិនស្ងៀម
ទៅប្រាប់លោកចៅសួចៅសួមិននៅ ទៅគាល់ស្តេច ក៏ជម្រាបប្រពន្ធថា
«អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ
រូបអាក្រក់ស្លៀកខោពាក់កណ្តាលភ្លៅ
គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា
«ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅ
មាត់ទ្វារ» ។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា
«អាមនុស្សកំសត់ទុគិតនេះមកពីណា ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា
ប្តីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះ
ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្តីមកនឹងឲ្យយកទៅសម្លាប់» ។
បុរសនោះ លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ!
សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន
គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន
គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង
«ឱអញអើយ!បើទៅស្រុកខ្មែរវិញ
រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។
បុរសនោះពុំដឹងជាបងទៅគាល់ស្តេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ
ប្រពន្ធប្រាប់ថា «មានបុរសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថា
លោកជាបងបង្កើត តែខ្លួននោះអាក្រក់
ស្លៀកខោពាក់កណ្តាលភ្លៅដាច់ដាចលេចមុខលេចំក្រោយ
ឥឡូវខ្ញុំឲ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក
ឲ្យនាំទៅសម្លាប់» ។ ចៅសួជាបងឮហើយថា «ទៅយកវាមកមើល
ក្រែងប្អូនបង្កើតមែន» ហើយចៅសួឲ្យដោះច្រវាក់បុរសនោះ ។
លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឲ្យស៊ី
មើលទៅប្អូនឃើញស្លៀកខោពាក់កណ្តាលភ្លៅចៅសួក៏ឲ្យខោមួយស្លៀក
ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់
ហើយមានប្រពន្ធផងបានអីស៊ី» ។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន
មិនចេញស្តី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។
បុរសប្អូនជម្រាបថា «ខ្ញុំមិននឹងនាយសំពៅ គេឲ្យដោយសារមក» ។
ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។ បុរសប្អូនប្រាប់បងថា
«៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ
ក៏ស្ងៀមទៅឲ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា
លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ
បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី
ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា
«អ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិច
វាចេះតែក្រីក្រអីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ? » ។
ចិនសែទាញសៀវភៅរកមើលសព្វៗ ទៅទាយថា
«ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ ឆ្នាំទៀត
នឹងបានសោយរាជ្យជាស្តេចនគរពីរ
លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់
ដល់វិលទៅស្រុកវិញពាក់កណ្តាលផ្លូវ
និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ
ដល់កំណត់បានសោយរាជ្យ
នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាងអស់»។
ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់ ៣ ថ្ងៃ
នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក
ហែកមួយត្បូង ហុចទៅឲ្យបុរសជាប្អូន ។ បុរសជាប្អូន
ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្តើរគិតបណ្តើរ
នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា
«ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្តាយស្លាប់ចោលទៅ
នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា
ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់
ដាក់ឃ្លាំងគរគោក មិនហ៊ានយកឲ្យគ្នាមួយស្លឹង
យកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់
ក៏ឡើងលើសំពៅ នាយសំពៅ ឲ្យកូនឈ្នួលស្រាវយុផ្កាសាក្តោងបើកទៅ
ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឲ្យអ្វីខ្លះ?»
។ បុរសប្រាប់នាយសំពៅថា
«គ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយ» ។
នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្តាលផ្លូវ
យប់ងងឹតនឹងទៅពុំរួច ក៏ឲ្យបោះយុផ្កាដេក ។
ហតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្តាំថា
«នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះ
អញកុំឲ្យដេក» ក៏អង្គុយនៅក្បែរដងក្តោង ពុំហ៊ានដេក ។
លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស
ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ
ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង
ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់
តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់
យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ!
បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុណង្នក ជាខ្សែចងដៃ ដំបងវាយឯង
ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្រពីណាមកប្រមាថ
ឲ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្រនោះ
នឹងស្លាប់វិនាសអន្តរាយអស់ ។ ឯឆ្នាំនេះ បើឃ្លានអាហារចំណី
ហើយនិងចង់បរិភោគអាហារចំណីអ្វី ប្រាប់ឆ្នាំងថា៖
«ឆ្អិនឡើងអញស៊ី» ក៏ឆ្អិនឯង
នឿយណាស់កុំដេក
យកប្រពន្ធឲ្យមើលម្តាយក្មេក
ដេកយប់កុំនិយាយនិងស្រី