ព្រះពុទ្ធសាសនា ជាសាសនាតែមួយគត់ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិ ហើយដែលត្រូវបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន ។ សាសានព្រះពុទ្ធត្រូវបានចែកចេញជាពីរនិកាយគឺៈ ព្រះពុទ្ធសាសនាហីនយាន និងព្រះពុទ្ធសាសនាមហាយាន។ ដោយឡែកព្រះពុទ្ធសាសនាហីនហាន មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមខ្មែរដូចជា ៖
- ផ្នែកស្មារតីៈ ធ្វើអោយមនុស្សចេះបែងចែកពីសកម្មភាពល្អ និងសកម្មភាពអាក្រក់ ស ខ្មៅ ។ ចេះស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមកដោយចិត្តស្មោះសរ មានចំណងសាមគ្គីភាព ឯកភាពជាតិ ស្អប់ខ្ពើមទង្វើអកុសល មិនឈ្នានីស ព្យាបាទ យាយី បៀតបៀនគ្នា... ។
- ផ្នែកវប្បធម៌ៈ បណ្តុះបណ្តាល និងផ្សព្វផ្សាយនូវអក្សរសាស្រ្ត អក្សរសិល្ប៍ ភាសា សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ប្រពៃណីរបស់ជាតិ ដល់ជនានុជនទាំងជាតិ និងអត្តរជាតិ ។
- ផ្នែកស្ថាត្យកម្មៈ បណ្តុះនូវឆន្ទៈជាតិខ្មែរ ក្នុងការបង្កើតចេញនូវស្នារដៃជាច្រើនទុកជាកេរដំណែលបច្ចាជនជំនាន់ក្រោយ រួមមានៈ បណ្តាប្រាសាទ រូបបដិមា ផ្ទាំងចំលាក់នានា បូជនីយដ្ឋានផ្សេងៗ ។
- ផ្នែកហេដ្ឋារចនាសម្ពន្ធ័សង្គមៈ កសាងចេញជាផ្លួវលំ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ស្រះទឹក អណ្តូងទឹក ផ្ទះសំណាក់ ដែលបំរើប្រយោជន៍ជូនមនុស្សនៅក្នុងសង្គម ។
- ផ្នែកសីលធម៌សង្គម និងសិទ្ធិមនុស្សៈ អប់រំបណ្តុះនូវឆន្ទៈ ស្អប់ខ្ពើមអំពើហឹង្សា និងអំណាចផ្តាចការ កេងប្រវ័ញ្ច ការលោភលន់... ៕