១- កកក៏បាយ មេម៉ាយក៏ស្រី កន្ទុយបារីក៏ថ្នាំ
២- កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ
៣- កាប់បំពង់ រង់ចាំទឹកភ្លៀង
៤- ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរកំបែកមាត់
៥- កោកៗសឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី
៦- កោរមិនដាក់ទឹក
៧- កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក
៨- កុំគូមុនគិត
៩- កុំឈ្លោះនឹងស្រី កុំក្តីនឹងគ្នាឯង
១០- កុំដេកផ្សងព្រេង កុំវង្វេងខុសផ្លូវ
១១- កុំដាំស្រូវលើផ្លូវដំរី
១២- កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធ ថាគ្មានសាហាយ កុំទុកចិត្តម្តាយ ថាគ្មានបំណុល
១៣- កុំទុំមុនស្រគាល
១៤- កុំផ្ទុកតាមទូកថ្វែ
១៥- កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
១៦- កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ
១៧- កុំរាមុខដឹង កុំទទឹងមុខសឹក
១៨- កុំពាក់មុខយក្ខ កុំពាក់ស្បែកខ្លា
១៩- កុំយកស្រឡៅធ្វើខ្នូច កុំសម្រួចឈើពុក
២០- កំភ្លាញ់ស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍
២១- ក្តៅថ្ងៃ មិនស្មើក្តៅចិត្ត
២២- ក្តៅសីុរាក់ ត្រជាក់សីុជ្រៅ
២៣- ក្រពើវង្វេងបឹង
២៤- ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត
២៥- ក្រអ្វីក្រចុះ កុំអោយតែក្រគំនិត
២៦- ខឹងខុស ខឹងខូច ខឹងខាត
២៧- ខឹងគោ វាយរទេះ
២៨- ខឹងអោយអត់ ខ្សត់អោយរក
២៩- ខ្ពស់កប់ពពក ចុះមកជ្រកអាចម៍ជន្លេន
៣០- ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃវាហ៊ានធ្វើ
៣១- ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លាច
៣២- ខ្លួនរស់ របស់រកបាន
៣៣- គោដំបៅខ្នង ក្អែកហើររំលង រំលាយកន្ទុយ
៣៤- គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ
៣៥- គ្រូកាច សិស្សខូច
៣៦- គ្រូទាយ ម្តាយថា
៣៧- ឃើញដំរីជុះ កុំជុះតាមដំរី
៣៨- ឃ្លាតកាយ ណាយចិត្ត
៣៩- ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
៤០- ងប់នឹងល្បែង តែងវិនាស
៤១- ងើយវាស្កក អោនដាក់គ្រាប់
៤២- ចង់មានអោយជួញអង្ករ ចង់ក្រអោយជួញឡាន
៤៣- ចាក់អង្ករ យកអង្កាម
៤៤- ចានមួយរាវ លែងអឺរណ្តំគ្នា
៤៥- ចាប់ក្អាមដាក់ចង្អេរ
៤៦- ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា
៤៧- ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់នៅក្មេង
៤៨- ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៤៩- ចំណីឆ្ងាញ់ កុំទុកស្អែក
៥០- ចេះដប់ មិនស្មើប្រសប់មួយ
៥១- ចេះពីរៀន មានពីរក
៥២- ចេះឯងអោយក្រែងចេះគេ
៥៣- ឆ្កែខាំ កុំខាំឆ្កែវិញ
៥៤- ឆ្កែព្រួសមិនដែលខាំ
៥៥- ឆ្នាំងណា គ្របហ្នឹង
៥៦- ឆ្មាមិននៅ កណ្តុរឡើងរាជ្យ
៥៧- ឆ្អិនក្បាលសីុក្បាល ឆ្អិនកន្ទុយសីុកន្ទុយ
៥៨- ជាងទងសីុរងកំបែក ជាងដែកសីុហែកនឹងដៃ
៥៩- ជាងមិនកើត បន្ទោសដែក
៦០- ជិះក្របីចម្លងភក់
៦១- ឈាមស្រែក ស្បែកហៅ
៦២- ឈើកោងវល្ហិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត
៦៣- ឈើពុក កុំដាក់គូទលើ
៦៤- ដល់ត្រើយ សើយគូទ
៦៥- ដាំជើងក្រានមិន ប្រមាណឆ្នាំង
៦៦- ដឹងដប់ ប្រសប់ឈើមួយ
៦៧- ដៃភ្លើង ជើងមាន់
៦៨- ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន
៦៩- ដំរីសារស្លាប់ យកចង្អេរបាំង
៧០- តក់ៗ ពេញបំពង់
៧១- ត្រីងៀត ឃ្លាតពង
៧២- ត្រីមួយត្រក ស្អុយមួយ ស្អុយទាំងអស់
៧៣- ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់
៧៤- ទន្លេដប់ មិនស្ងប់សមុទ្រមួយ
៧៥- ទម្ពក់វាទៅ ទើបព្នៅវាមក
៧៦- ទូកទៅ កំពង់នៅ
៧៧- ធ្នូបង់បាញ់ ធម៌បង់ទន្ទេញ ស្រ្តីបង់ភស្កា
៧៨- ធ្វើគុណ ១០០សំពៅ ទោស ១ចូលទៅរលាយគុណអស់
៧៩- ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត